អ្នកទទួលទានខ្ទឹមសរាល់ថ្ងៃ ​ដឹងពី​មហាអត្ថប្រយោជន៍ទំាងនេះ​ដែរទេ?

ចន្ទ, ០៩ ​វិច្ឆិកា ២០២០

19

ខ្ទឹមជាឱសថ! ពាក្យទាំងនេះ ត្រូវបាន​គេនិយាយតជំនាន់នៅអឺរ៉ុប ក៏​ជាពាក្យល្បីល្បាញចេញ​ពីគ្រូពេទ្យជនជាតិ​ក្រិចបុរាណ​ដែល​ត្រូវ​បាន​គេផ្តល់នាមថា បិតានៃថ្នាំបុរាណ​នៅ​លោកខាងលិច។

តាមពិតគឺវាចេញមក​ពីបទពិសោធន៍ ដែល​គាត់ធ្លាប់ចេញវេជ្ជបញ្ជារយក​ខ្ទឹមសព្យាបាលជំងឺផ្សេងៗបានជោគជ័យ។ រីឯ វិទ្យា​សា​ស្ត្រ​សម័យ​ថ្មីនេះក៏​រឹត​តែ​បានបញ្ជាក់ពីផលជាច្រើនអំពី​ខ្ទឹម​ស​ចំពោះសុខភាពដែរ ពិសេសគឺពេល​វាឆ្លងកាត់​បំពង់រំលា​យ​អា​ហារ​ហើយ ក៏​ធ្វើដំណើរពាសពេញរាងកាយនិង​បញ្ចេញឥទ្ធិពល​ជីវសាស្ត្រដ៏ខ្លាំងក្លាផ្តល់សារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែមានកា​ឡូរីតិច​ណា​ស់ ​តែមានជីវជាតិ​ចិញ្ចឹម​សឹងមិនគួរឱ្យជឿ។ ត្បិតតែវាហាង​និងក្លិនខ្លាំង​តែ​ខ្ទឹមស សម្បូរ​ទៅដោយវីតាមីន C វីតាមីន B6 និងម៉ង់​ហ្គា​ណែ​សជួយការពារ ប្រឆាំងនឹងជំងឺផ្តាសាយទូទៅព្រមទំាង​ជួយជំរុញមុខងារនៃ​ប្រព័ន្ធភាពស៊ាំផង។

ការសិក្សាដ៏ធំមួយដែលមានរយៈពេល ១២ សប្តាហ៍បានរកឃើញថាការបន្ថែមខ្ទឹមសប្រចាំថ្ងៃក្នុងរបបអាហារ បាន​កាត់​បន្ថយ​ជំងឺ​​ផ្តាសាយក្នុងអាកាសធាតុអាក្រក់ បាន ៦៣% បើប្រៀបធៀបទៅនឹងការប្រើថ្នាំ Placebo (ប្រភព 6Trusted)។ ចំណែក​ដែ​ល​ថា ​ខ្ទឹមសអាចកាត់បន្ថយសម្ពាធឈាម ជំងឺសរសៃឈាម ការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល ពិតជា​ត្រូវ​បាន​គេ​ជឿ​​ជាក់ ដោយសារគ្រាប់ខ្ទឹមមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការកាត់បន្ថយសម្ពាធឈាមចំពោះអ្នកដែលមានជំងឺលើសឈាម (ប្រ​ភព ​9Trusted )។ ជាក់ស្តែង តាម​ការសិក្សា ខ្ទឹមសពី ៦០០ ទៅ ​១.៥០០ មីលីក្រាមមានប្រសិទ្ធភាពដូចថ្នាំ Atenolol មួយប្រអប់​ដែ​ល​​​អាច​កាត់បន្ថយសម្ពាធឈាមបានដល់​២៤ សប្តាហ៍ (ប្រភព 12Trusted)។

ខ្ទឹមស ក៏ថែមទំាង​​ចូលទៅ​បំផ្លាញ កម្រិត​កូលេស្តេរ៉ុល បន្ថយហានិភ័យនៃ​ជំងឺបេះដូង បន្ទាបជាតិខ្លាញ់ ប្រឆាំងអុកស៊ីតកម្ម ការ​ពារ​ជំងឺ​វង្វេងស្មារតី ពន្យារ​ដំណើរការចាស់ជរាកាត់បន្ថយហានិភ័យនៃជំងឺខួរក្បាលទូទៅ ដូចជាជំងឺភ្លេចភ្លាំង ជំងឺវង្វេង (ប្រភព 21Trusted, ប្រភព 22Trusted) ។

ការសិក្សាផ្សេងទៀតបានបង្ហាញថាការអស់កម្លាំងក្រោយ​ការធ្វើលំហាត់ប្រាណ ក៏​អាចត្រូវបានកាត់​បន្ថយដោយ​ឥទ្ធិពល​នៃខ្ទឹម​ស​ដែរ។ ស្ត្រីដែលអស់រដូវ ទទួលទានខ្ទឹមសស្ងួតមួយគ្រាប់ជារៀងរាល់​ថ្ងៃ ៗ ស្មើជួយ​បំពេញ​កង្វះអរម៉ូន​អ៊ឹស្ត្រូសែន (ប្រភព 30​Trus​ted) បង្កឱ្យ​មានឥទ្ធិពលល្អចំពោះសុខភាពឆ្អឹងស្ត្រី​វ័យចាស់​ផង​។ អាហារដូចជាខ្ទឹមសនិងខ្ទឹមបារាំងក៏អាចមានប្រសិទ្ធិភាព ពន្យា​​ការវិវត្តរ៍នៃជំងឺរលាកសន្លាក់ឆ្អឹងផងដែរ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...