ហេតុតែស្រលាញ់! កូនខ្មែរអាមេរិកមួយក្រុម នាំគ្នាហាត់រៀនរាំរបាំយ៉ាងល្វិតល្វន់

សៅរ៍, ២១ ​វិច្ឆិកា ២០២០

29

ពិតជាគួរឱ្យភ្ញាក់ផ្អើលនិងរំភើបជាខ្លាំង ដែលយុវតីខ្មែរមួយក្រុមរស់នៅសហរដ្ឋអាមេរិក (កូនខ្មែរកាត់អាមេរិក) បាន​នាំ​គ្នា​ហាត់​រៀ​ន​​របាំ ​​ព្រោះតែមានទឹកចិត្តស្រលាញ់នូវវប្បធម៌ខ្មែររបស់ខ្លួន ហើយទោះរស់នៅលើទឹកដីបរទេសហើយ ក៏ក្មេងស្រីទាំងនេះ​ខំ​ប្រឹង​​ហាត់​រាំ​បានយ៉ាងល្អផងដែរ។ 

យ៉ាងណាមិញ បើទោះជាស្ថិតក្នុងការហ្វឹកហាត់ក្ដីប៉ុន្តែយុវតីកូនខ្មែរអាមេរិក ពួកគេពិតជារាំបានយ៉ាងស្រស់ស្អាត កាយ​វិការ​ទន់​ល្វិត​ល្វន់ ​អមជាមួយបទចម្រៀងដែលមើលទៅ សមសួមដូចអ្នករាំអាជីពតែម្ដង។ ហើយនេះក៏បានបង្ហាញពីភាពអស្ចារ្យ និង​មោ​ទន​ភាពដែលមានកូនខ្មែរជំនាន់ក្រោយជាច្រើននាក់ បានស្រលាញ់ ក៏ដូចជាថែរក្សានូវមរតកដើម ហើយក៏ជា​អ្នកស្នង​នៅ​ថ្ងៃ​អ​នា​​គត​​ផងដែរ៕

ទស្សនាវីដេអូរបស់កូនខ្មែរអាមេរិកហាត់រៀនរាំរបាំ នៅខាងក្រោម៖


ប្រភពវីដេអូ៖ chheng Rantha

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...