កម្ពុជា ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ​លើ​ការ​គ្រប់​គ្រង​ជំងឺ​កូវីដ​-១៩​

សុក្រ, ២០ ​វិច្ឆិកា ២០២០

21

របាយការណ៍របស់ Le Bureau de Prospective Economique បានចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលគ្រប់គ្រងជំងឺកូវីដ-១៩ និ​ង​​ផល​ប៉ះពាល់ពីជំងឺបានល្អជាងគេ ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក។ នេះបើយោងតាមការ​ចេញផ្សាយរបស់នាយក​ដ្ឋាន​ប្រយុទ្ធ​នឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល។

យោងតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល តាមបណ្ដាញសង្គម ដែល​ដក​ស្រ​ង់​​នូវរ​បា​យ​ការណ៍ Le Bureau de Prospective Economique បានឲ្យដឹងថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុង​​ចំ​ណោម​១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់​ពីជំងឺ​បា​ន​ល្អ​ជាង​គេ។

គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានចាត់វិធានការ និងឆ្លើយតបភ្លាមៗ ក្នុ​ង​ការទប់ស្កាត់ និងការពារ ជំងឺកូវីដ-១៩ ដែលបានរកឃើញ កាលពីកំឡុងដើមឆ្នាំ២០២០ ខណៈមកទល់ពេលនេះ កម្ពុជា នៅ​ទាន់មាន​ករណីឆ្លងចូលក្នុងសហគមន៍នៅឡើយទេ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា រក​ឃើ​ញ​អ្នក​មាន​ជំងឺកូវីដ-១៩ សរុប ៣០៤នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៩៤នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៩នាក់ និងអ្នកសម្រាកព្យាបាល នៅ​មណ្ឌ​ល​សុខ​ភាព​ចាក់អង្រែ រាជធានីភ្នំពេញ ចំនួនម្នាក់៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...